តំបន់ការពារ

តំបន់ការពារ

បោះពុម្ព​នៅ​លើ
2020 មេសា 09
ប្រទេស
Cambodia
កម្ពុជា។

ឧទ្យានជាតិវីរៈជ័យ


ឧទ្យានជាតិវីរៈជ័យ - រតនសម្បត្តិនៃជីវៈចម្រុះ និងវប្បធម៌
ឧទ្យានជាតិវីរៈជ័យ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យស្តីពីការបង្កើត និងកំណត់តំបន់ការពារ ដែលចេញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និងគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ឧទ្យាននេះកាន់កាប់ 332,500 ហិកតា (WDPA 2010 ដូចដែលបានលើកឡើងនៅក្នុង ACB ASEAN BISS) នៅជ្រុងភាគឦសានបំផុតនៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ និងវៀតណាម។ ភាគរយខ្ពស់នៃជនជាតិភាគតិចរស់នៅជុំវិញឧទ្យាន ដែលស្ថិតនៅក្នុងស្រុកតាវែង និងវឿនសៃ នៃខេត្តរតនគិរី និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទឹកហូរចេញពីភ្នំវីរជ័យបានរួមចំណែកយ៉ាងសំខាន់ដល់លំហូរនៃទន្លេមេគង្គ។

បេសកកម្មរបស់ឧទ្យានជាតិវីរៈជ័យ គឺដើម្បីអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌របស់ឧទ្យានប្រកបដោយនិរន្តរភាព ដោយភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃសហគមន៍មូលដ្ឋាន និងប្រទេសកម្ពុជាជាប្រជាជាតិមួយ (ហុង, ២០០៨)។